មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិត និងយោបល់ខុសៗគ្នា អំពីនិយមន័យរបស់ពាក្យថា “ប្រពន្ធល្អ”។ ស្ត្រីខ្លះគិតថា ការងារដែលគ្មានចន្លោះនៅក្នុងផ្ទះ និងជំនាញនៃការចម្អិនម្ហូបនៅផ្ទះ គឺជាគន្លឹះដ៏សំខាន់ដើម្បីអោយជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល។ អ្នកខ្លះទៀត បែរជាផ្តោតកាន់តែច្រើនទៅលើបញ្ហាទំនាក់ទំនងស្នេហាទៅវិញ។ បើសិនជាអ្នកកំពុងតែយល់ថា ខ្លួនអ្នកកំពុងតែបាត់បង់ ឬធ្វើអោយប្តីរបស់ខ្លួនឯងលែងសប្បាយចិត្តហើយនោះ ចូរអាននូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះទៅ ៖
១ កាត់បន្ថយការរអ៊ូរទាំ
ការរអ៊ូរទាំ វាកម្រនឹងមានប្រសិទ្ធភាពណាស់ ហើយក៏មិនអាចជួយអ្វីដល់រង្វង់ស្នេហាអ្នកដែរ។ បើសិនជាអ្នកចង់អោយគាត់ធ្វើអ្វីមួយនោះ ចូរនិយាយអោយស្រួលៗ និងដោយក្តីគោរពវិញទៅ។
២ ស្វាគមន៍ពេលគាត់មកផ្ទះវិញ ដោយស្នាមញញឹម
ចូរ ផ្តល់ការស្វាគមន៍នៃការត្រឡប់មកផ្ទះវិញរបស់ប្តីអ្នកជាមួយនឹង ស្នាមញញឹម និងការអោប ជំនួសការធ្វើមុខជូរវិញទៅ។ ចូរចំណាយពេលវេលារបស់អ្នកក្នុងការស្តាប់នូវរឿងដែលគាត់និយាយ អំពីការងារពេញមួយថ្ងៃរបស់គាត់ ជាពិសេស បើសិនរឿងនោះគឺជារឿងដែលពិបាក។
៣ រៀបគម្រោងផ្តល់ការភ្ញាក់ផ្អើលបន្តិចបន្តួចដល់គាត់
ការរៀបចំ គម្រោងភ្ញាក់ផ្អើលបន្តិចបន្តួចនេះ មិនចាំបាច់ធ្វើអ្វីមួយដែលល្អិតល្អន់ពេកទេ អ្នកគ្រាន់តែធ្វើវាដោយធម្មតាៗ ដូចជាការរៀបចំអាហារសម្រន់ ដែលគាត់ចូលចិត្ត ដើម្បីអោយគាត់ដឹងថា អ្នកកំពុងតែគិតគូរចំពោះរូបគាត់។អ្នកក៏អាចរៀបចំគម្រោងសម្រាប់ការ ណាត់ជួបគ្នានៅពេលយប់តែពីរនាក់ជាមួយគាត់ក៏បានដែរ។
៤ ផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គាត់
ចូរ លើកទឹកចិត្តអោយគាត់ទៅដើរលេងនៅខាងក្រៅ និងលេងសើចសប្បាយជាមួយមិត្តភក្តិប្រុសរបស់គាត់ សម្រាប់ការកម្សាន្ត ឬលេងល្បែងដែលគាត់ចូលចិត្ត ឬកីឡាជាដើម។
៥ ចម្អិនអាហារដែលគាត់ចូលចិត្ត
រឿងដ៏ល្អបំផុត ដែលស្ត្រីមេផ្ទះគ្រប់រូបគួរតែធ្វើនោះគឺ ការចម្អិនអាហារដែលប្តីរបស់ខ្លួនចូលចិត្ត។ រឿងនេះ អ្នកក៏គួរតែធ្វើអោយបានម្តងដែរ ទោះបីជាអ្នកមិនចូលចិត្តញ៉ាំអាហារនោះក៏ដោយ។
៦ បង្ហាញអំពីក្តីស្រលាញ់របស់អ្នក និងមោទនៈភាពរបស់អ្នកចំពោះគាត់ អោយបានច្រើន
ចូរ ស្វែងរកពេលវេលាសមគួរណាមួយ ដើម្បីផ្តល់ភាពស្និទ្ធស្នាលរបស់អ្នកជាមួយប្តី ទោះបីជាអ្នកយល់ថា ខ្លួនឯងអស់កម្លាំងក៏ដោយ ព្រោះវាគឺជាការបង្ហាញអំពីសេចក្តីស្រលាញ់របស់អ្នកសម្រាប់គាត់។
៧ ចូលរួមសកម្មភាពផ្សេងៗដែលគាត់ចូលចិត្ត
ការមើល បាល់ទាត់នៅថ្ងៃអាទិត្យ ប្រហែលមិនមែនជារឿងដែលអ្នកចង់ធ្វើនោះទេ ប៉ុន្តែ វាក៏មិនមានអ្វីទាស់ខុសដែរ ក្នុងការបង្ហាញអំពីចំណាប់អារម្មណ៍មួយនេះ នៅពេលអ្នកនៅជាមួយប្តីរបស់អ្នក៕
ប្រភពពី health.com.kh
No comments:
Post a Comment