Tuesday, January 15, 2019

វិធីបង្កើនប្រសិទ្ធភាពការងាររៀងរាល់ថ្ងៃ


១. មកធ្វើការឲ្យទាន់ម៉ោង៖ ការមកធ្វើការទាន់ម៉ោង មិនត្រឹមតែធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះ ល្អប៉ុណ្ណោះទេថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ចង់ធ្វើការទៀតផង ។

២. ដកដង្ហើមចូលវែងៗ ហើយផ្តោតអារម្មណ៍ តែលើកិច្ចការបច្ចុប្បន្ន និងនៅកន្លែងធ្វើការ ។ មនុស្សមួយចំនួនប្រញាប់ប្រញាល់ចេញពីផ្ទះមានរឿងសៅហ្មង មិនទាន់ដោះស្រាយចេញ លុះមកដល់កន្លែងធ្វើការអារម្មណ៍មិនស្រឡះ មួម៉ៅដាក់គេឯង ។ ការដកដង្ហើមចូលវែងៗ អាចជួយកាត់បន្ថយអារម្មណ៍ តានតឹងនេះបាន ។
៣. សម្រាកប្រាំនាទីបន្ទាប់ពី ដកដង្ហើមវែងៗរួចហើយ ។ ធ្វើដូចនេះជួយផ្ស៊ាំខ្លួនអ្នកឲ្យត្រៀមលក្ខណៈធ្វើការងារ ។
៤. ធ្វើកិច្ចការណាដែលសំខាន់មុន កុំយករឿងមិនបានការមកធ្វើទាំងព្រលឹម ។
៥. ចំណាយពេល ៥ ទៅ ១០នាទី ជួបគួរសមសួរសុខទុក្ខមិត្តរួមការងារ ដើម្បីដឹងថាម្នាក់ៗ យ៉ាងម៉េចទៅហើយ ។ ធ្វើបែបនេះជួយបង្កើនកិច្ច សហការក៏ដូចជា បង្កើនទឹកចិត្ត ធ្វើការងារ ។
៦. រៀបចំកន្លែងធ្វើការឲ្យមានរបៀបរៀបរយ ។
៧. យកកិច្ចការដែលប្រើថាមពល ខួរក្បាលច្រើនមកគិត ព្រោះទាន់ពេលខួរក្បាល របស់អ្នកនៅស្រឡះល្អ ៕

No comments:

Post a Comment