នៅពេលដែលអ្នកមិនបានគេងគ្រប់គ្រាន់នៅពេលយប់ ឬអ្នកបានចូលរួមពិធីជប់លាងពេញមួយយប់ អ្នកប្រហែលជាចង់ដឹងពីគន្លឹះមួយចំនួន ដើម្បីកុំឱ្យងោកនៅពេលអ្នកមានអារម្មណ៍ងងុយគេង និងអស់អស់កម្លាំង។ នៅពេលរាងកាយរបស់អ្នកស្រេកឃ្លាននូវដំណេក វាជារឿងអាក្រក់មួយក្នុងការបង្ខំខ្លួនឱ្យឯងប្រឹងទប់មិនឱ្យគេង។ ទោះជាយ៉ាងណា ជួនកាលយើងមានការងារសំខាន់ច្រើន ដែលត្រូវបំពេញ ហើយយើងត្រូវការអត់ងងុយ ដោយមិនខ្វល់ពីអ្វីឡើយ ដូច្នេះ ចូរប្រិយមិត្តក្រឡេកមើលបញ្ជីនៃគន្លឹះទាំង ១០ ដើម្បីកុំឱ្យងោកនៅពេលអ្នកកំពុងតែងងុយគេង និងអស់កម្លាំង ខាងក្រោមនេះ សង្ឃឹមថានឹងអាចជួយអ្នក៖
១. ពន្លឺធម្មជាតិនៃព្រះអាទិត្យ ពន្លឺព្រះអាទិត្យតាមបែបធម្មជាតិ ជួយអ្នកឱ្យអ្នកមានអារម្មណ៍ល្អ បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ វាជំរុញ ឱ្យមានការផលិតវីតាមីន D និងជួយការអ្នកពីអារម្មណ៍ផ្លាស់ប្តូរតាមរដូវ។ ពន្លឺធម្មជាតិនៃព្រះអាទិត្យ ក៏ជួយឱ្យអ្នកមិនងោកផងដែរ នៅពេលកំពុងងងុយគេ ដោយគ្រាន់តែបើកវាំងនន និងឱ្យមានពន្លឺចូល។
២. ផឹកទឹកឱ្យបានច្រើន ប្រសិនបើអ្នកខ្សោះជាតិទឹកក អ្នកប្រហែលជានឹងមានអារម្មណ៍កាន់តែអស់កម្លាំង។ ខណៈដែលវាត្រូវការផឹកទឹកឱ្យ បានគ្រប់គ្រាន់ជាចាំបាច់សម្រាប់ថ្ងៃនីមួយៗ អ្នកត្រូវការផឹកទឹកបន្ថែមបន្តិច នៅពេលដែលអ្នកកំពុងមានអារម្មណ៍ងងុយគេង និងនៅបន្ត នៅពេលដែលអ្នកអស់កម្លាំង។
៣. ញ៉ាំអាហារឱ្យបានត្រឹមត្រូវ នៅពេលដែលអ្នកងងុយគេង វាគឺសំខាន់ក្នុងការយកចិត្តទុកដាក់លើរបបអាហាររបស់អ្នក។ កុំរំលងអាហារពេលព្រឹក និងប្រាកដថា អាហារពេលថ្ងៃត្រង់របស់អ្នកគ្មានជាតិខ្លាញ់។ ចូរព្យាយាមទទួលទានអាហារតូចៗពេញមួយថ្ងៃ ដែលសម្បូរជាតិប្រូតេអ៊ីន ព្រមទាំងចៀសវាងកាហ្វេ និងភេសជ្ជៈដែលផ្តល់នូវថាមពល។
៤. ដើរលេង ការអង្គុយ នឹងមិនជួយអ្នកឱ្យបាត់ងងុយគេងទេ។ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ថាងងុយគេង ចូរដើរលេង ទោះបីជាអ្នកមានការងារច្រើនដែលត្រូវបំពេញក៏ដោយ។ វាពិតវាវិធីមួយដ៏មានប្រសិទ្ធភាពទប់ទល់នឹងការងងុយគេង និងអស់កម្លាំង។ ប្រសិនបើអ្នកនៅកន្លែងធ្វើការ ហើយអ្នកមិនត្រូវអនុញ្ញាតិឱ្យទៅណាឆ្ងាយនោះ អ្នកអាចទទួលភេសជ្ជៈ ឬដើរទៅតុមិត្តរួមការងាររបស់អ្នក។
៥. ដកដង្ហើមឱ្យវែងៗ តិចនិកនៃការដកដង្ហើម ក៏អាចជួយអ្នកមិនឱ្យងងុយគេង។ ចូរចាប់ផ្តើមដកដង្ហើមចូល និងចេញតាមច្រមុះរបស់អ្នក និងជំរុញខ្យល់ពីពោះរបស់អ្នកមកដើមទ្រូង។ ព្យាយាមធ្វើបែបនេះឱ្យរហ័សដើម្បីឱ្យកាន់តែមានអារម្មណ៍ស្វាងពី ងងុយគេង។ អ្នកអាចធ្វើវាបាននៅពេលសម្រាកទទួលទានអាហារថ្ងៃត្រង់។
៦. ស្តាប់តន្ត្រីសប្បាយៗ ការស្តាប់តន្ត្រីសប្បាយៗដែលអ្នកចាក់នោះ អារម្មណ៍របស់អ្នកមិនងងុយគេង។ ចៀសវាងការស្តាប់តន្ត្រីសម្រាប់ពេលសម្រាក់ដូចជា តន្ត្រីបុរាណជាដើម ដែលអាចធ្វើឱ្យអ្នកកាន់តែងងុយគេង។ ខ្ញុំតែងតែប្រើវិធីនេះ ហើយខ្ញុំអាចបានថា វាពិតជាមានប្រសិទ្ធិភាព។ ៧. សម្រួលឥរិយាបថរាល់ ៣០ នាទីម្តង ការចំណាយពេលពេញមួយថ្ងៃនៅមុខកុំព្យូរទ័រ ឬទូរទស្សន៍ អាចធ្វើឱ្យមានអារម្មណ៍អស់កម្លាំង និងងងុយគេ។ ដើម្បីទុបអារម្មណ៍មិនឱ្យងងុយគេ រាងកាយរបស់អ្នកត្រូវការការសម្រួលឥរិយាបថ។ ចូរក្រោកឡើង និងសន្តូកជើងរបស់អ្នករៀងរាល់ ៣០ នាទី ដើម្បីកាន់តែមានអារម្មណ៍មិនងងុយគេនៅពេលថ្ងៃ។
៨. ស្របយកខ្យល់អាកាសបរិសុទ្ធ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ថាងងុយគេង កាដង្ហើមនៃការស្រូបយកខ្យល់ អាកាសបរិសុទ្ធ ប្រហែលជាអ្វីដែលអ្នកត្រូវការ ដើម្បីឱ្យកាន់តែល្ហែល្ហើយស្វាងពីងងុយគេង។ ប្រសិនបើអ្នកនៅឯកន្លែងធ្វើការ ចូរបើកបង្អួច ឬចេញទៅខាងក្រៅ កំឡុងពេលសម្រាក់ ឬពេលអាហារថ្ងៃត្រង់។ ប្រសិនបើអ្នកនៅក្នុងឡាន ចូរបើកកញ្ចក់ ដើម្បីផ្លាស់ប្តូរនូវខ្យល់នៅក្នុងឡានរបស់អ្នកឱ្យបានញឹកញាប់តាម ដែលអាចធ្វើទៅបាន។
៩. ងូតទឹក ប្រសិនបើអ្នកកំពុងតែធ្វើការនៅផ្ទះ ហើយត្រូវនៅអត់ងងុយ ចូរងូតទឹក។ ប្រសិនបើអ្នកនៅឯកន្លែងការងារ ហើយអ្នកមិនអាចងូតទឹក ប៉ប្រះ និងលុបមុខជាមួយនឹងទឹកត្រជាក់ ដើម្បីឱ្យភ្ញាក់ឡើង និងមានអារម្មណ៍ស្វាងឡើងវិញ។ វាអាចពិបាកធ្វើ ប៉ុន្តែវាពិតជានឹងជួយអ្នកឱ្យមានអារម្មណ៍ងងុយគេងតិច។
១០. គេងមួយស្របក់ ប្រាកដណាស់ថា ការគេងមួយស្រប់មិនមែនសម្រាប់មនុស្សគ្រប់រូប នៅពេលងងុយគេង និងអស់កម្លាំងនោះទេ ប៉ុន្តែវាអាចជួយអ្នកច្រើន ទោះបីវាត្រឹមតែរយៈពេលពី ១០ ទៅ ១៥ នាទីក្តី តែថាមពេលនៃការគេងមួយស្របក់នេះ ពិតជាអស្ចារ្យ ទោះបីមានមនុស្សដែលមានអារម្មណ៍ថាកាន់តែងងុយគេងបន្ទាប់ពីគេ មួយស្របក់។ ជួនកាលវាអាចឡើងទៅដល់ ៣០ នាទី ដើម្បីបាត់ការងងុយគេងបន្ទាប់គេងមួយស្របក់នេះ។ នៅពេលដែលយើងអស់កម្លាំងយើងធម្មតាតែងតែទៅដល់កាហ្វេ និងភេសជ្ជៈដែលផ្តល់នូវថាមពេលផ្សេង។ តាមពិតពួកវាមិនដែលជួយអ្វី ហើយថែមទាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ ព្យាយាមសាកល្បងអនុវត្តនូវគន្លឹះទាំងនេះ នោះអ្នកនឹងដឹងថា វាមានប្រសិទ្ធភាពចំពោះអ្នក ឬអត់។ ប្រសិនបើប្រិយមិត្តដឹងពីគន្លឹះដទៃទៀត ដើម្បីកុំឱ្យងងុយគេង កុំភ្លេចចែករំលែកជាមួយពួកគេវាមួយគ្នា ត្រង់ផ្នែកបញ្ចេញយោបល់ខាងក្រោម នោះអ្នកនឹងអាចជួយអ្នកដទៃ ដែលមិនធ្លាប់ដឹងពីវា៕
ប្រភពពី khmerstation.com

No comments:
Post a Comment