អ្វីដែលជំរុញឲ្យខ្ញុំ បង្កើតជាវ៉ិបសាយនេះគឺ ក្នុងគោលគំនិតរួមដែលចង់ពង្រឹង និងពង្រីកភាសាខ្មែរឲ្យកាន់តែទូលំទូលាយនៅលើបណ្តាញអ៊ីនធើណេត ឲ្យកាន់តែសម្បូរបែបជាងបច្ចុប្បន្ននេះ និងចូលរួមចំណែកចែករំលែកជាបទពិសោធន៍ និងគន្លឹះផ្សេងៗជូនដល់កូនខ្មែរទូទៅ ដែលមានបំណងចង់ដឹង និងស្វែងយល់ពីវិធី – របៀប ឬគន្លឺះនៃការអនុវត្តន៍ នានាដែលទាក់ទងនឹងផ្នែកព័ត៌មានវិទ្យាជាដើម។
ឯកសារ និងអត្ថបទមួយចំនួនដែលបានដាក់ផ្សាយស្ទើររៀងរាល់ថ្ងៃនេះ គឺត្រូវបានដកស្រង់ចេញពីគេហទំព័រល្បីនានា (បកប្រែពីភាសាអង់គ្លេស) និងមួយចំនួនផ្សេងទៀតត្រូវបានរៀបចំ និងបង្កើតឡើងដោយ trovchet-IT ផ្ទាល់។
ឯកសារ និងអត្ថបទមួយចំនួនដែលបានដាក់ផ្សាយស្ទើររៀងរាល់ថ្ងៃនេះ គឺត្រូវបានដកស្រង់ចេញពីគេហទំព័រល្បីនានា (បកប្រែពីភាសាអង់គ្លេស) និងមួយចំនួនផ្សេងទៀតត្រូវបានរៀបចំ និងបង្កើតឡើងដោយ trovchet-IT ផ្ទាល់។
ដែលសំខាន់ជាងនេះទៅទៀតនោះដើម្បីសាកល្បងចំណេះដឹងរបស់ម្ចាស់ Blog ផងដែរ ចំពោះកាសិក្សារបស់ខ្ញុំផ្លាល់ដែលកុំពុងសិក្សាជំនាញនេះផង។
សេចក្តីរំពឹងទុក៖
តទៅថ្ងៃមុខ trovchet-IT រំពឹងទុកថា៖ ទីនេះជាកន្លែងផ្ទុកឯកសារចំណេះដឹងគ្រប់មុខ និងផ្នែកព័ត៌មានវិទ្យា (ជាពិសេសការអនុវត្តន៍) សម្រាប់ចែករំលែកជូនដល់បងប្អូនជំនាន់ក្រោយ គ្រាន់ទុកជាឯកសារយោង។ យ៉ាងណាមិញ trovchet-IT សូមរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនារបស់មិត្តអ្នកអាន ដើម្បីកែលម្អវ៉ិបសាយមួយនេះ ឲ្យរឹតតែប្រសើរ និងក្លាយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។ trovchet-IT នឹងបន្តទទួលអត្ថបទសំណូមពរពីប្រិយមិត្តទាំងអស់គ្នា ហើយសូមសន្យាថា នឹងព្យាយាមស្វែងរកឯកសារយោង ឬគន្លឹះបន្ថែមនានា មកបំពេញតាមតម្រូវការរបស់លោកអ្នក តាមតែសមត្ថភាពដែលអាចធ្វើទៅបាន។
សូមថ្លែងអំណរអគុណដល់មិត្តអ្នកអានដែលជួយគាំទ្រនឺងផ្ដល់កំលាំងចិត្តដល់វែបសាយនេះ៕
No comments:
Post a Comment